ABOUT
អំពី អ៊ីហ្វាង (Yifang)

នាងបានកើតក្នុងឆ្នាំ 1920 ក្នុងកំឡុងពេលអាណានិគមជប៉ុន ពីឆ្នាំ 1895 ដល់ឆ្នាំ 1945 ។ គ្រូបង្រៀន តាមសាលារៀន បានហៅនាងថា យ៉ូស៊ិកុ ។ យ៉ូស៊ិកុ គឺជាជីដូន របស់ខ្ញុំ ដែលបានរៀបអាពាហ៍ពិពាហ៍ ជាមួយ កសិករវ័យក្មេងម្នាក ។ ជីតារបស់ខ្ញុំ បានធ្វើការ ក្នុងចំការម្នាស់ពេញមួយថ្ងៃ ។ ពន្លឺព្រះអាទិត្យដ៏ក្តៅ នាំឱ្យមាន ការថែទាំពីភរិយារបស់គាត់ ។ យ៉ូស៊ិកុ បានកែច្នៃម្នាស់ ដែលទុំជោរ ហើយរៀបចំរម្ងាស់វា ឱ្យទៅជាដំណាប់ផ្លែឈើ រក្សាទុកលក្ខណៈធម្មជាតិ ។ គាត់បានកូរទឹកម្នាស់ នៅក្នុងក្រឡធំ ហើយដុតភ្លើងកម្តៅ ដើម្បីធ្វើវាឡើងថ្លា ជារៀងរាល់ថ្ងៃ ហើយក្លាយទៅជាភេសជ្ជៈទ្រទ្រង់សុខភាពសម្រាប់ស្វាមីគាត់ ។ តៃវ៉ាន់ គឺជា កោះស្រស់ស្អាត់ និងបរិបូរ ទៅដោយភោគសម្បត្តិ ដែលបានចិញ្ចឹមប្រជាពលរដ្ឋតៃវ៉ាន់ ជាច្រើនជំនាន់មកហើយ ។ មិនថាក្តីសុខ និងក្តីទុក្ខក្នុងជីវិតយ៉ាងណាក៏ដោយ ភាពសាមញ្ញ ភាពកក់ក្តៅ និងភាពរួសរាយរាក់ទាក់ របស់មនុស្ស គឺជា វត្ថុមានតម្លៃបំផុត ។ តែផ្លែឈើអ៊ីហ្វាង (Yifang) ដែលមានប្រជាប្រិយភាពបំផុត ស្នងមរតក ឈ្មោះពីកុមារភាព និងរូបមន្តសម្ងាត់ ពីជីដូនគាត់ ។ មានតែផ្លៃឈើក្នុងរដូវវាឱ្យផលតែប៉ុណ្ណោះត្រូវបានប្រើប្រាស់ ។ នឹងមិនមានបន្ថែមទឹកផ្លែឈើកែច្នៃនោះទេ ហើយប្រើប្រាស់តែ ផ្លែឈើក្នុងរដូវវាឱ្យផល តែប៉ុណ្ណោះ ។ មនុស្សម្នាអាចភ្លក់រសជាតិ ផ្លែឈើស្រស់ និងផ្អែមបែបធម្មជាតិបាន ។ គ្រឿងផ្សំទាំងអស់ មានប្រភពពីតៃវ៉ាន់ ។ យើងខ្ញុំជំរុញឱ្យមាន MIT (ធ្វើនៅតៃវ៉ាន់) និងផលិតរសជាតិបុរាណ និង រសជាតិដើមឡើងវិញ ។

ការណែនាំ អំពីក្រុមការងារអ៊ីហ្វាង (Yifang)

អ៊ីហ្វាង (Yifang) មានក្រុមការងារវ័យក្មេង ដែលបានចាប់កំណើត ក្នុងទសវត្សន៍ឆ្នាំ 1980s ដល់ ឆ្នាំ 1990s ។ ពួកគេបានខិតខំធ្វើការក្នុងកម្រិត 200% និងមានស្មារតី លក្ខណៈប្រាកដនិយម សម្រាប់អ៊ីហ្វាង (Yifang) ។ ពួកគេមានកម្លាំងខ្លាំងក្លា ក្នុងការលើកកម្ពស់ ការងារស្តារទស្សនាទានបុរាណឡើងវិញ ដោយជំរុញឱ្យមាន ការប្រើប្រាស់គ្រឿងផ្សំក្នុងស្រុកតៃវ៉ាន់ និងទទួលស្គាល់ គុណភាព MIT ។ ពួកគេផ្តល់កម្លាំងបណ្តាលចិត្ត ឱ្យគ្នាទៅវិញទៅមក និងឆ្ពោះទៅរក គោលដៅដូចគ្នា ដោយធ្វើការប្រឹងប្រែង ដើម្បីអភិវឌ្ឍ តែ និងភេសជ្ជៈ ដែលមានសណ្ឋានលក្ខណៈក្នុងស្រុង និងផ្សព្វផ្សាយទៅកាន់ពិភពលោក ។

ទស្សនវិជ្ជាធុរកិច្ច
ការជំរុញចំបងៗ ចំនួនបួន
1.
ជំរុញឱ្យមាន ការប្រើប្រាស់តែតៃវ៉ាន់
2.
ជំរុញឱ្យមាន ការប្រើប្រាស់ផ្លៃឈើក្នុងស្រុក ក្រោមកិច្ចសន្យា
3.
ជំរុញឱ្យមាន ការប្រើប្រាស់ទឹកដោះគោស្រស់ ពីកសិដ្ឋានយកទឹកដោះក្នុងស្រុក
4.
ការប្រើប្រាស់ សារធាតុគីមីបន្ថែមរសជាតិសិប្បនិមិត្ត ត្រូវបានហាមឃាត់ ។
សណ្ឋានលក្ខណៈចំបងៗ ចំនួនបួន
1.
គ្រឿងផ្សំទាំងអស់ មានប្រភពពីតៃវ៉ាន់ ។
2.
ការចម្អិនជារៀងរាល់ថ្ងៃ ដោយប្រើស្ករតៃវ៉ាន់ ពណ៌ត្នោតមាស
3.
ដំណាប់ផ្លែឈើ រម្ងាស់ដោយផ្ទាល់ដៃ ដោយប្រើក្បួនធ្វើសម្ងាត់ ទទួលបានពីមរតកគ្រួសារ ។
4.
ផ្តល់ជូន រសជាតិ បែបប្រពៃណីតៃវ៉ាន់ ប្រកបដោយភាពស្មោះត្រង់ ។
ប្រតិបត្តិការគុណតម្លៃម៉ាកយីហោ ប្រកបដោយនិរន្តរភាព
1.
គាំទ្រស្មារតី MIT នៅក្នុងស្រុក និង ប្រើប្រាស់គ្រឿងផ្សំ មានគុណភាពខ្ពស់
2.
ជំរុញឱ្យមាន ភាពស្ងប់សុខផ្លូវចិត្ត និង ភាពអាចតាមរកឃើញបាន ពីប្រភពគ្រឿងផ្សំទាំងអស់
3.
សហការជាមួយម្ចាស់ចំការផ្លែឈើ ដោយមានកិច្ចសន្យា និង ការផ្តល់ផ្លែឈើតាមរដូវឱ្យផលដោយផ្ទាល់
4.
ទឹកដោះគោស្រស់ ពីកសិដ្ឋានយកទឹកដោះគោ នៅក្នុងស្រុក ត្រូវបានផ្តល់ដោយផ្ទាល់ ដើម្បីធានាឱ្យបាន ទឹកដោះគោស្រស់មានគុណភាព និងសុទ្ធល្អ ។
5.
ផលិតរសជាតិ បែបប្រពៃណី លក្ខណៈឯកឡើងវិញ
6.
អ៊ីហ្វាង (Yifang) ជំរុញ មិនឱ្យបន្ថែម ទឹកផ្លែឈើកែច្នៃ ដោយសារជាតិគីមី ទៅក្នុងដំណាប់នោះទេ
7.
ផ្តោតសំខាន់ លើសារៈសំខាន់ នៃបទពិសោធន៍របស់អតិថិជន និងបង្កើនវាបន្ថែមទៀតក្នុងចំណោមអតិថិជននានា ។