CULTURE
សណ្ឋានលក្ខណៈ របស់ម៉ាកយីហោ
តែតៃវ៉ាន់ ល្អឥតខ្ចោះ 100%
ផ្លៃឈើស្រស់ តាមរដូវឱ្យផល ត្រូវបានជ្រើសរើស ដោយប្រុងប្រយ័ត្ន
មានការផ្តល់ជូន ដោយផ្ទាល់ ពីកសិដ្ឋានយកទឹកដោះគោ នៅក្នុងស្រុក
ស្ករអំពៅ រម្ងាស់បែបធម្មជាតិ
ការបញ្ជាក់ទទួលស្គាល់ ពីមន្ទីរពិសោធន៍អ៊ីហ្វាង (Yifang) និង ផ្នែកសុវត្ថិភាពចំណីអាហារ
តែតៃវ៉ាន់ ល្អឥតខ្ចោះ 100%
សួនដាំតែ ទំហំ 140 ហិចតា បំបែកកំណត់ត្រានៃការដាំតែតៃវ៉ាន់ ។ តែផ្លែឈើតៃវ៉ាន់ អ៊ីហ្វាង (Yifang) មានប្រភពមកពី សួនតែមិងជៀន លុហ្គុ និង បឹងព្រះអាទិត្យព្រះចន្ទ នៅក្នុងស្រុក ។ ពួកគេផ្តល់តែ ដល់ហាងនានា នៅក្នុងតៃវ៉ាន់ និងផ្តល់តែ ដោយផ្ទាល់ ដល់ហាងនានា នៅចិន និងនៅបរទេស ។ ផ្ទៃដីផលិតកម្មតែសរុប បានឈានដល់ 140 ហិចតា ហើយជាប់ចំណាត់ថ្នាក់ លេខ 1 នៅលើពិភពលោក ។ តៃវ៉ាន់ បង្ហាញប្រាប់ពិភពលោកថាកសិករតែ នៅក្នុងស្រុក ឱ្យតម្លៃខ្ពស់ដល់តែ និង មោទកភាព របស់អ៊ីហ្វាង (Yifang) ក្នុងការគាំទ្រ ដល់កសិករ នៅក្នុងស្រុក ដែលស្នងមរតកវប្បធម៌តៃវ៉ាន់ ។
ផ្លៃឈើស្រស់ តាមរដូវឱ្យផល ត្រូវបានជ្រើសរើស ដោយប្រុងប្រយ័ត្ន
ដោយមានកេរ្តិ៍ឈ្មោះជាចក្រភពផ្លែឈើ ផ្លែឈើ របស់តៃវ៉ាន់ មានប្រភពចេញពី កិច្ចខិតខំប្រឹងប្រែង យ៉ាងនឿយហត់ របស់កសិករ ។ អ៊ីហ្វាង (Yifang) ជ្រើសរើស ផ្លែឈើ តាមរដូវឱ្យផល នៅក្នុងស្រុក ពីតំបន់ផ្សេងៗ គ្នា ដូចជា ផ្លែម្នាស់ មកពី ហ្គ័នមៀវ, ផ្លែពុទ្រាខៀវ មកពី ក្រុងស៊ីនអ៊ី, ផ្លែផាសស៊ិន (Granadilla) មកពី ភូលិ, ផ្លែម្ជូរព្រឹកមកពី ជិនហ្វឹង, ផ្លែកុមខ្វាត់ (Kumquat) មកពី អ៊ីឡាន, អំពៅមកពី ស៊ីគូ, និង ផ្លែក្រូចឆ្មាលឿង មកពី ជៀវអ៊ុយ ។ ផ្លែឈើទាំងអស់ ពោពេញទៅដោយ ឱជារសបែបតៃវ៉ាន់។
មានការផ្តល់ជូន ដោយផ្ទាល់ ពីកសិដ្ឋានយកទឹកដោះគោ នៅក្នុងស្រុក
កសិដ្ឋានយកទឹកដោះគោ នៅក្នុងស្រុក ដែលមានកិច្ចសន្យា ផ្តាច់មុខ ជាមួយ អ៊ីហ្វាង (Yifang) មានប្រភពពី កសិដ្ឋានបរិសុទ្ធ នៅតៃណាន ។ មានតែ រូបមន្តសារធាតុបំប៉ន ល្អបំផុត ដូចជា ចំណីធម្មជាតិ និង រូបមន្តសារធាតុចិញ្ចឹមអង់ហ្ស៊ីម ជាច្រើន ប៉ុណ្ណោះ ត្រូវបានផ្តល់ឱ្យ សត្វពាហនៈ ដែលយកទឹកដោះនោះ ។ គ្មានបន្ថែម ម្សៅ ឬក្រែម ទឹកដោះគោ សិប្បនិមិត្ត នោះទេ ។
ស្ករអំពៅ រម្ងាស់បែបធម្មជាតិ
ស្ករអំពៅ នៅតៃវ៉ាន់ ត្រូវបានជ្រើសរើស ដោយប្រុងប្រយ័ត្ន ។ អំពៅ ដែលបានប្រមូលផលរួច ត្រូវបានរម្ងាស់ ដើម្បីឱ្យក្លាយទៅជា ស្ករអំពៅ ។ ក្រាមស្ករ រំលេចេញ ពណ៌លឿងមាស ។ អំពៅ មានរសជាតិ ផ្អែមស្រាលប៉ុន្តែ គ្មានជាតិខ្លាញ់ ។ ទឺកស្ករគីមី ត្រូវបានហាមឃាត់ ។ មានការជំរុញ ឱ្យមានការប្រើប្រាស់ ស្ករត្នោតពណ៌ត្នោតមាសតៃវ៉ាន់ ។ វាមានរសជាតិផ្អែមឆ្ងាញ់ជាប់មាត់ ហើយមិនបង្ករឱ្យមាន ភាពថប់អារម្មណ៍ ចំពោះរាងកាយនោះទេ ។
ការបញ្ជាក់ទទួលស្គាល់ ពីមន្ទីរពិសោធន៍អ៊ីហ្វាង (Yifang) និង ផ្នែកសុវត្ថិភាពចំណីអាហារ

មន្ទីរពិសោធន៍តែផ្លែឈើតៃវ៉ាន់ អ៊ីហ្វាង (Yifang) ត្រូវបានបង្កើតឡើង !

គ្រឿងផ្សំ អាចត្រូវបានត្រួតពិនិត្យ ដោយអ៊ីហ្វាង (Yifang) ដើម្បីសុវត្ថិភាពចំណីអាហារ នៅគ្រប់លំដាប់ថ្នាក់ ជូនលោកអ្នក ។ តែផ្លែឈើតៃវ៉ាន់ អ៊ីហ្វាង (Yifang) បង្កើត មន្ទីរពិសោធន៍គ្រប់គ្រងគុណភាពមួយ និងកសាង ប្រព័ន្ធគ្រប់គ្រងគុណភាពលក្ខណៈពេញលេញ ។ សំណាកគ្រឿងផ្សំ សម្រាប់ក្រុមនីមួយៗ នៃផលិតផលតែ ទឹកផ្លែឈើស្រស់ ទឹកដោះគោស្រស់ ស្ករពណ៌ត្នោតមាសតៃវ៉ាន់ និងស្ករពណ៌ត្នោត ត្រូវបានប្រមូលយក សម្រាប់កំណត់ត្រា និងការតាមដាន ជាប្រចាំដើម្បីធានាឱ្យមាន ស្ថេរភាពគុណភាព ។ ចំណុចត្រួតពិនិត្យ នាពេលបច្ចុប្បន្ននេះ រួមមាន ការធ្វើតេស្ត លក្ខណៈអាជីព ដូចជាសមាសភាគស្ករ សកម្មភាពទឹក អាស៊ីតសរីរាង្គ របស់ទឹកផ្លែឈើ សមាសភាគខ្លាញ់ ក្នុងទឹកដោះគោ និង ការចិញ្ចឹមសារធាតុមីក្រូសរីរាង្គ

កិច្ចការជំរុញចំបងៗ ចំនួនបី សម្រាប់ការគ្រប់គ្រងសុវត្ថិភាពចំណីអាហារ ៖

1、
Insisting on sampling test by batch and being in accordance with official rules and regulations.
2、
ជំរុញឱ្យមានការធ្វើតេស្តសំណាក តាមក្រុម និងមានអនុលោមភាព តាមវិធាន និងបទបញ្ញត្តិជាផ្លូវការនានា
3、
ការិយាល័យកណ្តាល បញ្ជូនអតិថិជនសម្ងាត់ ទៅតាមហាងលក់ ដោយចៃដន្យ ដើម្បីផ្ទៀងផ្ទាត់ នីតិវិធីប្រតិបត្តិការជាបទដ្ឋាន ។

មន្ទីរពិសោធន៍គ្រប់គ្រងគុណភាព នៃ កិច្ចសហប្រតិបត្តិការឧស្សាហកម្ម-បណ្ឌិតសភាអ៊ីហ្វាង (Yifang) សម្រាប់ផលិតផលតែផ្លែឈើតៃវ៉ាន់ ជាមួយ វិទ្យាស្ថានឧត្តមសិក្សាសុវត្ថិភាពចំណីអាហារ នៃសាកលវិទ្យាល័យជាតិជុងស៊ីង ដើម្បីធ្វើតេស្ត លើវត្ថុធាតុដើម សម្រាប់ដំណើរការកែច្នៃភេសជ្ជៈ នៅគ្រប់លំដាប់ថ្នាក់ ទាំងអស់ជូនលោកអ្នក ។ គ្រឿងផ្សំ ត្រូវបានធ្វើតេស្ត ដោយអ៊ីហ្វាង (Yifang) ដើម្បីឱ្យលោកអ្នកអាចរីករាយមិនបាច់ខ្វល់ខ្វាយ ពេលញ៉ាំតែ ។

Certificate